SITHI HUB
​តើ​សិទ្ធិ​ហាប់​ជា​អ្វី?​

​គឺជា​កន្លែង ដែល​អ្នកបង្កើត​បច្ចេក​វិជ្ជា​ថ្មីៗ និង​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស អាច​ជួបជុំគ្នា ដើម្បី​ចែករំលែក​គំនិត ផ្លាស់ប្ដូរ​ព័ត៌មាន និង​ចំណេះដឹង ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ប្រចាំ​សប្តាហ៍ វេទិកា និង​ការជជែក និង អភិវឌ្ឍ​នូវ​វិធី​សាស្ត្រ​ថ្មីៗ​និង​បច្ចេកវិជ្ជា​ថ្មីៗ ដើម្បី​ប្រើប្រាស់​សម្រាប់​ការពារ និង​លើកកម្ពស់ សិទ្ធិមនុស្ស​។

​គោលបំណង​

  • ដើម្បី​បង្កើត​កន្លែង​មួយ ដែល​ផ្តល់​ជា​វេទិកា​សម្រាប់​អ្នកបង្កើត​បច្ចេកវិជ្ជា​វ័យក្មេង និង អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត បច្ចេកទេស និង ការបង្កើត​ថ្មីៗ ជា​ទុន​ក្នុង​ការងារ​របស់ខ្លួន​។​
  • ដើម្បី​ជំរុញ​នូវ​ការបង្កើត​បច្ចេកវិជ្ជា​ថ្មីៗ និង​ប្រព័ន្ធ​ឌីជីថល ក្នុង​វិស័យ​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការគាំទ្រ​គម្រោង​ជា​បុគ្គល និង​/ ឬ ក្រុម​។​
  • ដើម្បី​ផ្តល់​អំណាច​ដល់ សមាជិក​របស់​សិទ្ធិ​ហាប់ តាមរយៈ​ការបណ្តុះបណ្តាល​ជា​បន្តបន្ទាប់ និង សកម្មភាព​កសាង​សមត្ថភាព​ដែល​ទាក់ទង​ទៅនឹង​វិធីសាស្ត្រ​ថ្មីៗ​នៅ​និង​កន្លែង និង តាមរយៈ​ឧបករណ៍​ផ្សេងៗ សម្រាប់​រក្សាទុក និង​ចែករំលែក​ឯកសារ ព័ត៌មាន​ពី​សិទ្ធិមនុស្ស​។

សកម្មភាព​

​កម្មវិធី​មួយចំនួន និង​ត្រូវ​បានផ្ដល់​តាមរយៈ សិទ្ធិ​ហាប់ ដើម្បី សម្រេច​ឲ្យ​បាន​នូវ គោលបំណង​របស់ខ្លួន​រួមមាន​៖

  • វគ្គប​ណ្តុះ​បណ្តា​ប្រចាំ​សប្តាហ៍​: វគ្គ​បណ្ដុះបណ្ដាល​សម្រាប់ សមាជិក​សិទ្ធិ​ហាប់ នឹងត្រូវ​បានផ្ដល់ ជា​រៀងរាល់ថ្ងៃ​សុក្រ​និង​ថ្ងៃអាទិត្យ លើ​ប្រធានបទ​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​វិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង / ឬ​សិ​ទិ្ធ​មនុស្ស ដូចជា​
    • ​គន្លឹះ​និង​បច្ចេកទេស​នៃ​ការសរសេរ​ប្លុក ការប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព ដូចជា Facebook, Twitter និង LinkedIn, ព័ត៌មាន /​សុ​វត្តិភាព​ប្រព័ន្ធ​ឌីជីថល​, ការបង្ហាញ និង​ជំនះ​លើ​ការដាក់កំហិត​ខ្លួនឯង​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​, ការពិចារណា​ផ្នែក​ច្បាប់​សម្រាប់​អ្នកសរសេរ​ប្លុក និង អ្នកបង្កើត​គេហទំព័រ​, ឧបករណ៍​សម្រាប់​ការតស៊ូ​មតិ​លើ​អ៊ី​ន​ធឺ​ណេ​ត​, ច្បាប់​និង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​អ៊ី​ន​ធឺ​ណេ​ត ជាដើម​។​
    • វគ្គ​បណ្តុះបណ្តាល​ពី​ការតស៊ូ​មតិ បច្ចេកទេស​សម្រាប់​ការតស៊ូ​មតិ​ដ៏​មាន​ប្រសិទ្ធិភាព​, ឧបករណ៍​សម្រាប់​ធ្វើកា​រត​ស៊ូ​មតិ​, ការបង្កើត​ញត្តិ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត និង​អ្វីៗ​ផ្សេងៗ​ទៀត​។​
  • ការបណ្តុះ​គម្រោង​៖ សិស្ស​និស្សិត និង សិស្ស​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ដែលមាន​សក្តានុពល នឹងត្រូវ​បានជ្រើសរើស ដើម្បីអោយ​ចូលរួម​នៅក្នុង​វគ្គ​បណ្ដុះ​គម្រោង​របស់​យើង ដែល​អ្នកចូលរួម នឹងធ្វើ​ការ ជា​ក្រុម​ដើម្បី​បង្កើត​គម្រោង ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សិទ្ធិ​ហាប់​។ សិទ្ធិ​ហាប់ នឹង​ជួយ​ផ្តល់នូវ ការបណ្តុះបណ្តាល ត្រួតពិនិត្យ និង​ភ្ជាប់​ទំនាក់ទំនង​របស់​ពួកគេ​ទៅកាន់​ម្ចាស់ជំនួយ សម្រាប់​ការរក​មូលនិធិ សម្រាប់​អនុវត្ដ​គម្រោង​របស់​ពួកគេ​។​
  • សិទ្ធិ​ហាប់​ជជែក​: យើង​ជជែក យើង​ចែករំលែក យើង​រៀន​។ តាមរយៈ សិទ្ធិ​ហាប់ យើង​នឹងធ្វើ​ជួបជុំ​ជា​ទៀត​ទាត់ ដើម្បី​ពិភាក្សា និង​ចែករំលែក​អំពី​បញ្ហា​ដែល​ទាក់​ទាង​ជាមួយ​បច្ចេកវិជ្ជា ការបង្កើត​ថ្មីៗ និង​បញ្ហា​សិទ្ធិមនុស្ស និង​លើកទឹកចិត្ត​ដល់​យុវជន​ក្នុងការ​ចែករំលែក​ការពិភាក្សា​នេះ​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ នៅ សិទ្ធិ​ហាប់ ។​
  • សិទ្ធិ​ហាប់​កុន​: ភាពយន្ត​អប់រំ និង ភាពយន្ត​ឯកសារ​ផ្សេងៗ​គ្នា ដែល​ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា ការបង្កើត​ថ្មី និង​សិទ្ធិមនុស្ស​នឹងត្រូវ​បញ្ចាំង​ជា​ទៀងទាត់​នៅ សិទ្ធិ​ហាប់​។​ ​អ្នក​ទាំងអស់គ្នា​អាច​ស្នើរ ភាពយន្ដ​/​ឯកសារ របស់​អ្នក​មក​បញ្ចាំង​នៅទីនេះ ឬក៏​គ្រាន់តែ​មក​ចូលរួម​មើល​ជាមួយ​យើង​ក៏បាន​ដែរ​។​

កន្លែង

  • ​ថ្ងៃ​បើក: ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​
  • ​ម៉ោង​បើក​: ៨ ព្រឹក ដល់ ៥:៣០ ល្ងាច ជាប្រចាំ​ថ្ងៃ​

*​អាចមាន​សកម្មភាព​បន្ត​នៅពេល​ល្ងាច​បើ​ចាំបាច់​
Visitors: 00275563

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org