SITHI HUB
កម្មវិធីជំនួយ​ថវិកា​ខ្នាតតូច

សេចក្តី​អញ្ជើញ​ការដាក់​ពាក្យសុំ​ថវិកា​ពី​កម្មវិធី ជំនួយ​ថវិកា​ខ្នាតតូច របស់​សិទ្ធិ​ហាប់​ ​ខែមីនា ឆ្នាំ​២០១៤

​សិទ្ធិ​ហាប់ កំពុង​ស្វែងរក​គំនិត​ថ្មី​ប្លែកៗ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជុំវិញ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា សារគមនាគមន៍ និង​ព័ត៌មានវិទ្យា (​អាយ​ស៊ី​ធី​) ដើម្បី​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​។ កន្លងមក អាយ​ស៊ី​ធី បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងសង្គម​កម្ពុជា ហើយ​យើង​ជឿជាក់ថា​ការចេះ​ផ្សារភ្ជាប់​គំនិត​ប្លែកៗ​របស់លោក​អ្នក​ក្នុង​វិស័យ អាយ​ស៊ី​ធី នោះ​ពិតជា​ធ្វើ​ឲ្យ អាយ​ស៊ី​ធី កាន់​តែមាន ប្រយោជន៍​សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​ការពារ​សិទ្ធិមនុស្ស​។

​ប្រសិនបើ​លោកអ្នក​មានគំនិត​ផ្ទាល់ខ្លួន ថ្មី​ប្លែក សូម​ដាក់ពាក្យ​ស្នើសុំ​មូលនិធិ​ខ្នាតតូច របស់​សិទ្ធិ​​ហាប់ ឥឡូវនេះ​។ គម្រោង​ទាំងនោះ​ត្រូវតែ​ទាក់ទង​នឹង អាយ​ស៊ី​ធី និង​សិទ្ធិមនុស្ស​។ ដើម្បី​អាច​ទទួលបាន​គំនិត​ច្នៃប្រឌិត​គ្រប់​ប្រភេទ នោះ​នឹងមិន​មានការ​កម្រិត​ពី​វិសាលភាព​របស់​គម្រោង លោកអ្នក​នោះទេ​។ ប៉ុន្តែ យើង​មាន​លក្ខខណ្ឌ​មួយចំនួន​ដូចខាងក្រោម​៖

  • អ្នកដាក់ពាក្យ​ត្រូវតែ​ជា​សមាជិក​របស់​សិទ្ធិ​ហាប់​
  • ​គម្រោង​នោះ​ត្រូវមាន​រយៈពេល​យ៉ាងយូរ ២ ខែ
  • គោលបំណង​របស់​គម្រោង​នោះ​ត្រូវតែ​មិន​គិតពី​ប្រាក់ចំណេញ​

​គម្រោង​មួយចំនួន​អាច​នឹងត្រូវ​ជ្រើសរើស​ចេញពី​គម្រោង​សំណើ​ដែល​បានដាក់​ពាក្យ​ស្នើ​។ គម្រោង​នីមួយៗ អាច​នឹងត្រូវ​ផ្តល់ប្រាក់​ចន្លោះ​ពី ៥០០ ដុល្លា ទៅ ២,០០០ ដុល្លា​សហរដ្ឋអាមេរិក​ដោយ អាស្រ័យ​លើ​គុណភាព​របស់​គម្រោង​នោះ ក៏ដូចជា​ការចំណាយ​ស​ម្រា​ប់​បញ្ចប់​គម្រោង​។
​សូម​ដាក់សំណើ​គម្រោង​របស់លោក​អ្នក​ម​ក​កាន់ អ៊ី​ម៉ែ​ល info@sithi.org ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤​។​

ពាក្យស្នើសុំ​ដែល​ជោគជ័យ​ត្រូវមាន​ព័ត៌មាន​ដូចខាងក្រោម​៖

  • តើ​អ្វី​ជា​ចរិតលក្ខណៈ​របស់​គម្រោង​?
  • ហេតុអ្វី​បានជា​គម្រោង​របស់​អ្នកមាន​សារៈសំខាន់​?
  • តើ​អ្នកនឹង​បញ្ចប់​គម្រោង​នេះ​ដោយ​វិធី​ណា​?
  • តើ​គម្រោង​នេះ​នឹង​បម្រើ​ផលប្រយោជន៍​ឲ្យ​នរណា​ខ្លះ​?
  • ​តើ​នៅពេលណា​ដែល​គម្រោង​នេះ​នឹង​ត្រូវបាន​អនុវត្ត​?
  • តើ​គម្រោង​នេះ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​?

Visitors: 00268885

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org