SITHI HUB
សមាជិកភាព​

​សិទ្ធិ​ហាប់ គឺជា សហគមន៍​សមាជិកភាពនៃ អ្នក​រចនា​ម៉ូត អ្នកបង្កើត​ថ្មី អ្នកជំនាញ​បច្ចេកវិទ្យា អ្នក​សង្គមកិច្ច និង សកម្មជន​សិទ្ធិមនុស្ស ដែល ចាប់អារម្មណ៍ នៅក្នុង​វិស័យ​បច្ចេកវិជ្ជា និង​សិ​ទិ្ធ​មនុស្ស នៅក្នុង​ប្រទេស​កម្ពុជា​។​

តើ​សិទ្ធិ​ហាប់​គួរ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ទេ​? តើ​អ្នក​ចង់​ក្លាយជា​សមាជិក​ទេ​? ជ្រើស​នូវ​ជម្រើស ផ្ទាល់ខ្លួន​របស់​អ្នក​៖ ចុះឈ្មោះ ឥឡូវ​

  • សមាជិក​ខៀវ​៖ បើក​សម្រាប់​អ្នក​ដែល​ចូលចិត្ត បច្ចេកវិជ្ជា​សម្រាប់ ការផ្លាស់ប្តូរ​សង្គម និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ សមាជិក​ប្រភេទ​នេះ​អាច​ចូលរួម​សកម្មភាព​នៅក្នុង​សហគមន៍ ជា​ញឹកញាប់ ឬ ម្តងម្កាល​។​
    អ្វីដែល​អ្នកទទួលបាន​៖ អ្នកមាន​អាទិភាព​មុនគេ ដើម្បី​ទទួលបាន​នូវ ការ បណ្តុះបណ្តាល​របស់​យើង​ដោយ​ឥតគិតថ្លៃ ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ផ្សេងៗ​របស់​យើង និង សកម្មភាព​ដទៃទៀត ជាច្រើន​។​
    តំលៃ​: ដោយ​ឥតគិតថ្លៃ !
    ​ចុះឈ្មោះ នៅទីនេះ​

  • សមាជិក​បៃតង​៖ បើក​សម្រាប់​អ្នក​ដែល​បាន​ឆ្លើយតប​តាម​តម្រូវការ​ជា​មូលដ្ឋាន របស់​យើង​ខាងក្រោម និង អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ តម្លៃ​ដែលមាន​សក្តានុពល​ដល់​សហគមន៍​របស់​យើង​។ សមាជិក​បៃតង នឹងត្រូវ​បាន​ជ្រើស តាមរយៈ​ការប្រលង​សរសេរ ឬ សម្ភាសន៍​ដោយផ្ទាល់​។
    អ្វីដែល​អ្នក ទទួលបាន​៖ ទទួលបាន​នូវ​ការបណ្តុះបណ្តាល ការសម្របសម្រួល និង​ការពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ​លើ​គម្រោង​ដែល​បាន​ផ្តួចផ្តើម ទទួលបាន ការប្រើប្រាស់​កន្លែង​ពេញលេញ​ក្នុង​ម៉ោង​ធ្វើការ និង​ឱ​ការទទួលបាន ការឧបត្ថម្ភ​ថវិកា​ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​អនុវត្ត គម្រោង របស់​ពួកគេ និង​ត្រូវបាន​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​បណ្តាញ​ម្ចាស់ជំនួយ របស់​យើង​ផងដែរ​។​

    ​តម្រូវការ​សម្រាប់ សមាជិក​បៃតង​:
    • ​ឥរិយាបទ​ផ្ទាល់ខ្លួន : ប្តេជ្ញាចិត្ត​និង​គោរព​នូវ តម្លៃ ច្បាប់ និង គោលការណ៍ របស់​យើង​។​
    • ​ត្រូវ​សកម្ម : បាន​ចូលរួម​យ៉ាងហោចណាស់ ៧០% ក្នុង​ព្រឹត្តិការណ៍ របស់​សិទ្ធិ​ហាប់ ឬ សកម្មភាព ដែល​រៀបចំ នៅក្នុង​សិទ្ធិ​ហាប់​។​
    • ​ការប្តេជ្ញាចិត្ត : ទទួលខុសត្រូវ​ចំពោះ​គម្រោង​របស់ខ្លួន​រហូត​ដល់ទី​បញ្ចប់​។​

    ​តំលៃ​: ត្រូវ​កក់​ប្រាក់​ចំនួន ១៥​ដុល្លា​
    *​ការដក់​ប្រាក់​កក់​វិញ : ប្រាក់​កក់​នឹង​អាច​ដក់យក​វិញ​នៅពេលដែល​សមាជិក​បញ្ច​ប់​គម្រោង​របស់គេ​ដោយ​ជោគជ័យ និង ប្រគល់​រាល់​សម្ភារៈ​របស់ សិទ្ធិ​ហាប់ វិញ នៅ​ទីបញ្ចប់​របស់​គម្រោង​។ សមាជិក​បៃតង នឹងមិន​អាច​ដកយក​ប្រាក់​កក់​របស់ខ្លួន​វិញ​បានទេ ប្រសិនបើ​គេ​មិនអាច​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​ដូចដែល​បានចែង​ខាងលើ​បាន​។ ហើយ​ប្រាក់​ទាំងនោះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ ម​.​ស​.​ម​.​ក សម្រាប់​ការចំនាយ​ផ្នែក​រដ្ឋបាល​នៅ សិទ្ធិ​ហាប់​។​​
    ​ចុះឈ្មោះ នៅទីនេះ​

Visitors: 00247929

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org