SITHI HUB
បទ​ប​ព្ជា​ផ្ទៃក្នុង​សម្រាប់​សមាជិក​សិ​ទិ្ធ​ហាប់​

១.    គោលបំណង

​បទបញ្ជា​នេះ​នឹងត្រូវ​អនុវត្ត ដោយ​អ្នកប្រើប្រាស់​កន្លែង​សិទ្ធិ​ហាប់ ដើម្បី​ធានា​នូវ​ដំណើរការ​ដ៏​ត្រឹមត្រូវ​នៃ​បរិវេណ​សិទ្ធិ​ហាប់ ការយោគយល់ និង​ការគោរព​គ្នា ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ក្នុង​សិទ្ធិ​ហាប់​។ ការព្រម​ទទួលយក​បទបញ្ជា​នេះ គឺជា​បុ​រេ​លក្ខខណ្ឌ​មុន​ការប្រើប្រាស់​កន្លែង​សិទ្ធិ​ហាប់​។

២.    តារាង​ពេលវេលា

​សិ​ទិ្ធ​ហាប់​បើក​ជាប្រចាំ​ថ្ងៃ ចាប់ពី​ម៉ោង ៨:០០ ព្រឹក ដល់ ៥:៣០ ល្ងាច (​អាច​បន្តបាន​បើ​មានការ​ស្នើសុំ និង​ការអនុញ្ញាត​ពី​បុគ្គលិក​សិទ្ធិ​ហាប់​)​។​

៣.    ការចូល​ប្រើប្រាស់​សិ​ទិ្ធ​ហាប់​

​ដើម្បី​ចូលក្នុង​បរិវេណ​សិ​ទិ្ធ​ហាប់ អ្នកប្រើប្រាស់​ត្រូវតែ​ជា​សមាជិក​របស់​សិ​ទិ្ធ​ហាប់ (​សម្រាប់​ព័ត៌មាន​ប​នែ្ថ​ម​អំពី​ការចូល​ជា​សមាជិកភាព សូម​ចូលទៅ​កាន់​គេហទំព័រ​ក្នុង​ផ្នែក​សមាជិកភាព http://hub.sithi.org) និង​គោរព​តាម​បទ​ប​ព្ជា​ក្នុងការ​ប្រើប្រាស់​បរិវេណ​សិទ្ធិ​ហាប់​។​

៤.    អ្នកប្រើប្រាស់​ដែល​មិនមែនជា​សមាជិក (​ភ្ញៀវ អ្នកប្រើប្រាស់​បណ្តោះអាសន្ន និង​អ្នក​បង្ហាត់បង្រៀន​)

  • ​ភ្ញៀវ អាច​អនុញ្ញាត​ឲ្យ​ចូលក្នុង​សិ​ទិ្ធ​ហាប់​បាន ដោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​នៃ​សិ​ទិ្ធ​ហាប់ និង​មិនត្រូវ​ជ្រៀតជ្រែក​ដល់​ការងារ​របស់​អ្នកដទៃ​នៅក្នុង​សិទ្ធិ​ហាប់​ឡើយ​។​
  • ​​អ្នកប្រើប្រាស់​បណ្តោះអាសន្ន ឬ អ្នក​បង្ហាត់បង្រៀន ត្រូវ​ទាក់ទង​មក​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា ("​ម​.​ស​.​ម​.​ក​") ដើម្បី​ស្នើសុំ​ប្រើប្រាស់​កន្លែង​សិទ្ធិ​ហាប់​យ៉ាងតិច​ពីរ​សបា្ដហ៍​មុន​ការរៀបចំ​កម្មវិធី​នីមួយៗ ហើយ​ត្រូវតែមាន​ការយល់ព្រម​ពី ម​.​ស​.​ម​.​ក ជាមុនសិន​។​

៥.    សេវាកម្ម​ទទួល​នៅ​សិទ្ធិ​ហាប់​សម្រាប់​សមាជិក​​ 

  • ​​សេវាកម្ម​ទទួល​នៅ​សិទ្ធិ​ហាប់ មាន​ទីតាំងនៅ​អាគារ​ខាងក្រោម​៖
    អាស័យដ្ឋាន​៖ ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ​ណ្ឌ័​ដូនពេញ រាជា​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា​
    ​ទូរស័ព្ទ​៖ 017 60 63 88
    អ៊ីមែល​៖ info@sithi.org
  • ​​សមាជិក​អាច​ចូលក្នុង​បរិវេណ​សិ​ទិ្ធ​ហាប់ ហើយ ប្រើប្រាស់​ទីកន្លែង និង សម្ភារៈ​ផ្សេងទៀត ដោយ​ឥតគិតថ្លៃ​
  • ​​ប្រើប្រាស់ Wi-Fi ដោយ​ឥតគិតថ្លៃ​
  • ​ក្លាយជា​សមាជិក​ក្នុង​បណ្ដាញ​សហគមន៍​របស់ សិ​ទិ្ធ​ហាប់​
  • ​​អាច​ចូលរួម​ដោយ​ឥតគិតថ្លៃ​ក្នុង​វគ្គ​បណ្តុះបណ្តាល សិក្ខាសាលា កម្មវិធី​ផ្សេងៗ និង​ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ការប្រើប្រាស់​ប​ចេ្ច​ក​វិជ្ជា​សម្រាប់​សេរីភាព​បព្ចោញ​មតិ និង​សិ​ទិ្ធ​មនុស្ស​។​

៦.    បម្រាម​ 

  • ការខូចខាត​គ្រឿង​សង្ហា​រឹម និង​សម្ភារៈ​ផ្សេងៗ​ទៀត​នៅក្នុង​បរិវេណ​សិទ្ធិ​ហាប់ ដែល​កើតឡើង ដោយ​ការប្រើប្រាស់​ខុស និង​ការប្រើប្រាស់​ដោយ​គ្មាន​ទំនួល​ខុសត្រូវ នឹងត្រូវ​ទទួលខុសត្រូវ​ដោយ​អ្នកប្រើប្រាស់​នោះ​។​ 

៧.    ល័ក្ខខ័ណ្ឌ និង​កម្រិត​នៃ​ការប្រើប្រាស់

​នៅពេលដែល​ការស្នើ​សុំចូល​ជា​សមាជិក​ត្រូវបាន​យល់ព្រម​ហើយ សមាជិក​នោះ​នឹងមាន​សិ​ទិ្ធ​ក្នុង​ប្រើប្រាស់​សេវាកម្ម​ខាងលើ (​ផ្នែក​ទី​៥)​។
​សមាជិក​ទាំងឡាយ​ត្រូវ​យល់ព្រម​នឹង​ល័ក្ខខ័ណ្ឌ និង​កម្រិត​នៃ​ការប្រើប្រាស់ ដូចខាងក្រោម​៖

  • ​ដើម្បី​រក្សា​នូវ​ការបន្ត​ប្រើប្រាស់​កន្លែង​សិ​ទិ្ធ​ហាប់ សមាជិក​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​នូវ​បទបញ្ជា​ដែល​ត្រូវ​អនុវត្តន៍​នៅពេល​ប្រើប្រាស់​កន្លែង​សិទ្ធិ​ហាប់ ដោយ​រួមបញ្ចូល​មិន​ត្រឹមតែ​ល​ក្ខ័​ខ័​ណ្ឌ​ដែល​មានចែង​ផ្សេងៗ​ទៀត​នៅក្នុង​បទបញ្ជា​នេះ​។​
  • សមាជិក​ទាំងអស់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឥរិយាបទ និង​សកម្មភាព ព្រមទាំង​ភ្ញៀវ​របស់ខ្លួន​នៅក្នុង​សិទ្ធិ​ហាប់ គ្រប់ពេលវេលា​។​
  • ​​បរិវេណ​សិទ្ធិ​ហាប់ គឺមាន​គោលបំណង​គាំទ្រ​ដល់​គម្រោង​ពាក់ព័ន្ធ​នឹង​សិ​ទិ្ធ​មនុស្ស​ដែល​ធ្វើឡើង​ដោយ​សមាជិក​របស់​សិ​ទិ្ធ​ហាប់​។ សិទ្ធិ​ហាប់ មិនអាច​ប្រើប្រាស់​សម្រាប់​៖
    1. សកម្មភាព​គាំទ្រ​ផ្នែក​នយោបាយ និង
    2. សកម្មភាព​ផ្សេងៗ​ទៀត​តាម​គ្រប់​រូបភាព​ដែល​បំពាន​ច្បាប់​នានា​ដែល​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​ឡើយ​។​
  • ​សមាជិក​នីមួយៗ​ត្រូវ​ពាក់​កាត​សម្គាល់​សមាជិក​ដើម្បី​ចូលក្នុង​បរិវេណ​របស់​សិទ្ធិ​ហាប់ ដែល​នឹងត្រូវ​ថែរក្សា​ដោយ​រដ្ឋបាល​របស់​សិទ្ធិ​ហាប់​។ រដ្ឋបាល​របស់​សិទ្ធិ​ហាប់ នឹង​ផ្ដល់នូវ​កាត​សម្គាល់​សមាជិក​លើកដំបូង​ដោយ​ឥតគិតថ្លៃ​។ ក្នុងករណី​ដែល​សមាជិក​ណា​ម្នាក់​បាត់​កាត​សម្គាល់​សមាជិក​របស់ខ្លួន សមាជិក​នោះ​នឹងត្រូវ​បង់ថ្លៃ​ចំនួន​ប្រាំ​ដុល្លារ​អាមេរិក ($ 5 US) សម្រាប់​ការ​ធើ្វ​កាត​សម្គាល់ សមាជិក​ថ្មី​។
  • ​សមាជិក​ទាំងអស់​ត្រូវ​ចុះឈ្មោះ​រាល់​ពេលចេញ និង​ចូល ក្នុង​ទីធ្លា​សិទ្ធិ​ហាប់​។​
  • ​ម្ហូបអាហារ​មិនត្រូវ​អនុញ្ញាត​ឲ្យ​យក​ចូល​ឡើយ​។ លើកលែង​តែមាន​ការយ​ល់​ព្រម​ពី​បុគ្គលិក​របស់​សិទ្ធិ​ហាប់​សម្រាប់​ភេសជ្ជៈ និង​អាហារសម្រន់​មួយចំនួន ដូចជា ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ស្ករ​គ្រាប់ និង​នំ ជាដើម​។​  
  • ​​ការប្រើប្រាស់​អាវុធ គ្រឿង​ស្រវឹង និង​ថ្នាំញៀន គឺ​ត្រូវបាន​ហាមឃាត់​ជាដាច់ខាត ក្នុង​បរិវេណ​របស់ សិទ្ធិ​ហាប់​។​
  • ក​ការបោះ​ដែកគោល ការ​ឆ្កូត និង ការ​កឹ​ប​ដែក​កឹ​ប​ផ្សេងៗ​នៅលើ​ផ្នែក​ណាមួយ​នៃ​អាគារ​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ឡើយ​។​
  • សមាជិក​ទាំងអស់​ត្រូវ​រក្សា​វិន័យ និង​គោរព​សមាជិក​ដទៃ ខណៈពេល​កំពុង​ប្រើប្រាស់​កន្លែង​សិទ្ធិ​ហាប់ ។​
  • ​សិទ្ធិ​ហាប់​នឹងមិន​ទទួលខុសត្រូវ​ចំពោះ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ឡើយ​។
  • ​ម​.​ស​.​ម​.​ក រក្សា​សិទ្ធិ​លុបចោល​នូវ​សមាជិកភាព​របស់​សិទ្ធិ​ហាប់​នៅ​គ្រប់ពេល ប្រសិនបើ​សមាជិក​ណា​ម្នាក់​ត្រូវបាន​រកឃើញថា​បាន​ល្មើ​សនឹង​បទបញ្ជា​ដែល​បានចែង​នេះ​។ សមាជិក​នោះ​អាច​តវ៉ា​លើ​ការសម្រេច​លុបចោល​សមា​ជិ​ក​ភាព​មកកាន់​រដ្ឋ​បាល​របស់​សិទ្ធិ​ហាប់​បាន​។​
Visitors: 00252200

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org