SITHI HUB
​ប្រធានបទ​នៃ​វគ្គ​បណ្តុះបណ្តាល
យុទ្ធសាស្ត្រ​នៃការ​ប្រើប្រាស់​ ហ្វេសបុក សម្រាប់​សិទ្ធិមនុស្ស​
ក្រុមអ្នក​ជំនាញ​សិទ្ធិហាប់​ 13/Dec/2013 - 30/Nov/-0001 , 8am - 12pm

វគ្គបណ្តុះបណ្តាល​នេះ​រៀបចំឡើងដើម្បី​​ជួយណែនាំ និង​បង្កើន​សមត្ថភាព​​អ្នក​សរសេរប្លក់​វ័យក្មេង អ្នក​បច្ចេកវិជ្ជា អ្នក​អភិវឌ្ឍ​គេហទំព័រ អ្នក​ធ្វើការ​ខាង​ផ្នែក​សិទ្ធិមនុស្ស​និង មេធាវីសិទ្ធិខាង​ផ្នែកសិទ្ធិមនុស្ស​​ជា​ដើម​ ដែល​ជា​សមាជិក​របស់​សិទ្ធិហាប់​​ ក្នុង​ការ​ប្រើ​​ប្រាស់​ហ្វេសបុក​​ដើម្បីលើក​កម្ពស់​សេរីភាពនៃការបញ្ចេ្ញញមតិ និង​ការ​ពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

កាល​បរិច្ឆេទ​៖ ​ថ្ងៃ​ សុក្រ ទី​ ១៣ ខែ​ ធ្នូ ២០១៣ 

ពេល​​វេលា​៖ ៨ ព្រឹក ដល់ ១២​ ថ្ងៃ​

លក្ខខ័ណ្ឌ​នៃ​ការ​ចូលរួម​៖​ 

- ជា​សមាជិក​របស់​សិទ្ធិ​ហាប់​

- មាន​ចំណាប់​អារម្មណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​​​​រឿង​​សិទ្ធិមនុស្ស​​​

- ត្រូវ​មាន​កុំព្យូរទ័រ​ផ្ទាល់​ខ្លួន (សិទ្ធិហាប់​អាច​ផ្តល់​កុំព្យូទ័រ​​សម្រាប់​ការ​អនុវត្ត​​ក្នុង​ករណីដែល​​សមាជិក​ពិត​ជា​​គ្មាន​កុំ​ព្យូ​ទ័រ​មែន។ សូម​ទាក់​ទង​មក​ក្រុម​សិទ្ធិ​ហាប់​​​​ជាមុន​ បើ​អ្នក​ចង់​ស្នើសុំ​ប្រើ​កុំព្យូទ័រ​របស់​យើង​។​​)

- បេក្ខជន​​ចំនួន​២០ នាក់​​ នឹង​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​វគ្គ​​បណ្តុះបណ្តាល​​នេះ​។

- ផុត​កំណត់​ចុះ​ឈ្មោះ៖ ថ្ងៃទី១១ ធ្នូ ២០១៣។​

គោលបំណង​នឹង​សម្រេច​​បាន​៖
នៅចុង​បញ្ចប់​នៃ​វគ្គបណ្តុះបណ្តាល​ អ្នក​ចូល​រួម​នឹង​
១- អាចយល់​បាន​ថា អ្វី​ទៅ​ជា ហ្វេសបុក 
២- អាច​មាន​លទ្ធភាពបង្កើត​ គណនី​ ឬ គេហទំព័រហ្វេសបុក​ផ្ទាល់​ខ្លួន​ដោយខ្លួន​​ឯង និង​ចេះចែលរំលែក​ព័ត៌មាន​លើហ្វេសបុក​បាន​ត្រឹម​ត្រូវ​។ 
៣- អាច​បង្កើត​មាតិការ​ដែល​ទាក់​ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ដែម្បី​​ចែករំលែក​លើ​ហ្វេសបុក​ 
៤- ស្គាល់ និង​​ចេះ​ប្រើ​ #hashtag ដើម្បី​​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​​ស្វែង​រក​ព័ត៌​មាន​​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅលើ​ហ្វេសបុក​

Visitors: 00252364

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org