SITHI HUB
​ប្រធានបទ​នៃ​វគ្គ​បណ្តុះបណ្តាល
ឱ​កា​ស​ទ​ទួល​បាន​វគ្គ​បណ្ដុះ​បណ្ដាល​ គម្រោង​ពង្រឹង​អំ​ណាច​អ្នក​សរ​សេរ​ប្លុកស្រ្តី​កម្ពុជា​
10/Jul/2014 - 10/Jul/2014 ,

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​ក​ម្ពុជា​ (ម.ស.ម.ក) សូម​ប្រកាស​ជ្រើស​រើស​បេក្ខ​ជន​កម្ពុជា​ចំនួន​ ២០នាក់​ ដើម្បី​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្តី​ពី​ការ​សរ​សេរ​ប្លុក​ចំនួន​ប្រាំ​ (៥) វគ្គ របស់​គម្រោង​ពង្រឹង​អំណាច​អ្នក​សរ​សេរ​ប្លុក​ស្រ្តី កម្ពុជា​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សប្បុរ​សពី​ គម្រោង​ថវិកា​ខ្នាត​តូច​របស់​ រ៉ាយ​ស៊ីង ​វ៉យស៍ ​ហើយ​ត្រូវ​បាន​អនុវត្ត​ដោយ​គម្រោង​សិទ្ធិហាប់​ របស់ ​ម.ស.ម.ក។

ម.ស.ម.ក ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ឯករាជ្យ​ និង​មិន​ចូល​បក្សស​ម្ព័ន្ធ​ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ និង​ការ​ពារ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ និង​ការ​គោរ​ពសិទ្ធិ​មនុស្ស​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។​

លក្ខណៈសម្បត្តិ និង លក្ខខណ្ឌតម្រូវការ ៖

  • និស្សិតស្រ្តីដែលសិក្សានៅតាមសាកលវិទ្យាល័យ
  • មានឆន្ទៈប្ដេជ្ញាក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលទាំង ៥ វគ្គ
  • ប្ដេជ្ញាចិត្តក្នុងការសរសេរប្លុកស្ដីពីសិទ្ធិមនុស្ស និងបញ្ហាសង្គម ឬប្រធានបទដែលពាក់ព័ន្ធផ្សេងៗ
  • មានចំណេះដឹងផ្នែក ការអាន ការសរសេរ និងនិយាយភាសាខ្មែរ និងអង់គ្លេសបានល្អ
  • មានជំនាញទំនាក់ទំនង
  • មានកុំព្យូទ័រផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ ដូចជា កម្មវិធី Microsoft Office, អ៊ីនធឺណិត និងអ៊ីម៉ែល។

អំពី​គម្រោង​ពង្រឹង​អំ​ណាច​អ្នក​សរ​សេរ​ប្លុក​ស្រ្តី​កម្ពុជា

គម្រោង​ពង្រឹង​អំ​ណាច​អ្នក​សរ​សេរ​ប្លុក​ស្រ្តី​កម្ពុជា​ នឹង​ពង្រឹង​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ និង​ឥទ្ធិ​ពល​របស់​និស្សិត​ស្រ្តី​នៅ​សាកល​វិទ្យាល័យ​ដែល​មក​ពីគ្រប់​ទិស​ទី​នៅ​កម្ពុជា​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​ស្រ្តី​ទាំង​នោះ​ក្លាយ​ទៅ​ជា​អ្នក​សរ​សេរ​ប្លុក​នៅ​កម្ពុជា​ និង​ក្លាយ​ជា​អ្នក​កាន់​តែ​សកម្ម​នៅ​លើប្រ​ព័ន្ធ​អ៊ីន​ធឺណិត​។ គម្រោង​រយ:​ពេល​ ៦ខែនេះ​ នឹង​បណ្ដុះ​បណ្ដាល​សិក្ខាកា​ម​ឲ្យ​ចេះ​បង្កើត​ និង​តុប​តែង​ប្លុក​ឲ្យ​បាន​ជោគជ័​យ​ សរសេរ​អត្ថបទ ​និង​ផ្សព្វ​ផ្សាយ​ប្លុក​របស់​ខ្លួន​តាមរយ:​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។ គម្រោង​នេះ​នឹង​រៀប​ចំនូវ​ការ​ប្រកួត​ប្រជែង​ចំពោះ​អត្ថបទ​ប្លុក​ណា​ដែល​បាន​ផ្សព្វ​ផ្សាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ និង​បង្កើត​ឲ្យមាន​ “Clogher Corner” ដើម្បី​ពង្រីក​បណ្ដាញ​ និង​ចែក​រំ​លែក​ចំណេះ​ដឹង​ជា​មួយ​នឹង​សហ​គម​ន៍អ្នក​សរ​សេរ​ប្លុក​ស្រ្តី​ដែល​មាន​ស្រាប់។​ 

ការដាក់ពាក្យ ៖
បេក្ខ​ជន​ដែល​មាន​ចំណាប់​អារម្មណ៍​ សូម​សរសេរ​ លិខិត​បញ្ជាក់ពី​​ចំណាប់​អារ​ម្មណ៍ រួម​ទាំង​ប្រវត្តិ​រូប​សង្ខេប​ ដាក់​មក​កាន់​កា​រិយា​ល័យ​របស់​យើង​ ដែល​មានអាសយ​ដ្ឋាន​ ផ្ទះ​លេខ​ ៧៩៨ ផ្លូវ ៩៩​ សង្កាត់​បឹង​ត្រ​បែក​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ លេខ​ទូរសព្ទ​  ៖ ០២​៣​ ​៧២​៦​ ​៩​០​១​ ​ឬ​ ​អ៊ី​ម៉ែ​ល​  ramanasorn@cchrcambodia.org ដោយ​ដាក់​ចំណង​ជើង​ថា ​“Clogher Project application” ។ បេក្ខជន​ដែលត្រូ​វបាន​ជាប់​ក្នុង​បញ្ជី​ជ្រើស​រើស​នឹង​ត្រូវ​បាន​ទាក់​ទង​មក​ដើម្បី​សម្ភាសន៍​។ 

កាល​បរិចេ្ឆទ​ផុត​កំណត់​នៃ​ការ​ទទួល​ពាក្យ​គឺ​នៅថ្ងៃ​ទី១០ ខែ​កក្កដា ​ឆ្នាំ២​០១៤​ វេលា​ម៉ោង​ ៥.០០ ល្ងាច ។

Visitors: 00269160

ឧបត្ថម្ភគាំទ្រដោយ

Creative Commons License
ទំនាក់ទំនង
​អាស​យ​ដ្ឋា​ន : ផ្ទះ​លេខ​៦ ផ្លូវ​២៦៤ សង្កាត់​ចតុមុខ ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា (មើលផែនទី)​
​លេខ​ទូរសព្ទ : (+855) 17 60 63 88
​លេខ​ទូរសារ : (+855) 23 726 901
info@sithi.org